ព័ត៌មានជាតិ

កេះដែកកេះលេងធ្លាក់លើសាំង ឆេះរោង១ខ្នងអស់ទាំងស្រុង!..

កំពង់ធំ: ថ្ងៃអង្គារ៍១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ២៤ ខែកក្កដា គ.ស ២០១៨ វេលាម៉ោង១រសៀល មានករណីអគ្គិភ័យឆេះរោង១ខ្នង នៅ ភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ បណ្តាលឲ្យឆេះរោង១ខ្នង ទំហំ១៨ម៉ែត្រគុណ១០ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី។

ម្ចាស់ឈ្មោះ សេង សារ៉ាវុធ ភេទប្រុស អាយុ៦៣ឆ្នាំ ស្រុកកំណើតនៅ ភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូក ខេត្តក្រចេះ។
មូលហេតុ បណ្តាលមកពីធ្វេសប្រហែសកេះដែកកេះលេងធ្លាក់ទៅលើសាំងបណ្តាលឲ្យឆាបឆេះ៕

មតិយោបល់