ព័ត៌មានជាតិ

ក្មេងប្រុស​ហ្វីលីពីន ទទួលបាន​ការវះកាត់​សាច់​ច្រមុះ​ដោយ​ជោគជ័យ​

​ក្រុមគ្រូពេទ្យ​អូស្ត្រាលី បាន​អនុវត្ត​ដោយ​ជោគជ័យ​ក្នុងការ​វះកាត់​យក​សាច់​ដែល​ចុះ​ជាប់​នឹង​ច្រមុះ​របស់​ក្មេងប្រុស​ម្នាក់ ដែល​សាច់​នោះ​បាន​ដុះ​តាំង​ពី​កំណើត ហើយ​ការវះកាត់​ប្រកបដោយ​ជោគជ័យ​បាន​ធ្វើ​ឲ្យ​ក្មេង​ប្រុស​នោះ​ងាយស្រួល​ក្នុង​ការ​ញ៉ាំ​អាហារ និង​ផឹកទឹក​។​

Part-HKG-Hkg10018604-1-1-0

Jhonny Lameon មាន​វ័យ ៧​ឆ្នាំ គេ​បាន​ចុះ​សាច់​ជាប់​នឹង​ច្រមុះ​តាំងពី​កំណើត​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការដកដង្ហើម និង​ទទួលទាន​អាហារ ហើយ​ការ​វះ​គាត់​នេះ​ត្រូវបាន​វេជ្ជបណ្ឌិត​ប្រាប់ថា​ស្មុគស្មាញ​បំផុត ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ភ្នែក ច្រមុះ រួម​នឹង​មាត់​។​

Lameon ត្រូវបាន​ប្រទះឃើញ​ដោយ​ក្រុម​អងុ្គការ​ស្ម័គ្រចិត្ត​មួយ​ចុះ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ពេល​នោះ​ក្រុម​អ្នក​ស្ម័គ្រ​បាន​ផ្ញើ​រូបថត​របស់ Lameon ទៅកាន់​មន្ទីរពេទ្យ​វះកាត់​កុមារ​មួយ​នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន ដោយ​លោក James Leong ជា​អ្នកគ្រប់គ្រង​។​

​លោក Leong បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ថា នៅពេល​ឃើញ​រូបថត​នោះ លោក​បាន​អនុម័ត ឲ្យ​នាំ​ក្មេង​ប្រុស​នោះ​មក​។ បន្ទប់​ពី​ការ​កិច្ចសហការ​ពី​មូលនិធ​កុមារទី​១ លោក​ក៏​បាន​នាំ Lameon ទៅកាន់​មន្ទីរពេទ្យ​វះ​គាត់​ដោយ​មាន​គ្រូពេទ្យ​ចំនួន ៤​រូប ស្ម័គ្រចិត្ត​ធ្វើការ​។​

​នេះ​ជា​ករណី​មួយ​ដែល​កម្រ​នឹង​ជួបប្រទះ ហើយ​ក៏​ពិបាក​ក្នុង​ការវះកាត់​ផងដែរ ប៉ុន្តេ​នៅ​ទីបំផុត​ក្រុម​គ្រូពេទ្យក៏​បាន​ជោគ​ជ័យ​ទៅលើ​កិច្ចការងារ​មួយ​នេះ​។​

​ពេលនេះ Lameon អាច​រត់​លេង និង​សើច​សប្បាយ​រីករាយ​ដូច​ក្មេង​ដទៃ ហើយ​ទោះបីជា​មុខ​មិន​ស្អាត​បន្ដិច​មែន ប៉ុន្តែ​វា​ល្អប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់​៕​

មតិយោបល់