ព័ត៌មានជាតិ

បើកត្រាក់ទ័រម៉ាកគូបូតា ឆ្លងផ្លូវមិនប្រយត្ន័ ត្រូវម៉ូតូបុក របួសធ្ងន់ម្នាក់!

តាកែវ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងត្រាក់ទ័រម៉ាក គូបូតា ពណ៌ក្រហម ឆ្លងផ្លូវមិនប្រយត្ន័ ត្រូវបានម៉ូតូសង់សេ១២៥ ពណ៌ ពាក់ស្លាកលេខ តាកែវ 1E-3134 បើកពីលិចទៅកើត បុកបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

ករណីនេះកើតឡើងនៅម៉ោង១១និង៣៥នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវខេត្តក្រាលកៅស៊ូ ក្នុងឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់