បន្ទាយមានជ័យៈ ក្រោយពីអគ្គនាយកដ្ឋានបច្ចេកទេសត្រួតពិនិត្យចំណីអាហារបានរកឃើញនូវសារធាតុគីមី ហាមឃាត់មួយចំនួន ដាក់ក្នុងចំណីអាហារដើម្បីរក្សាទុកបានយូរ សាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ ផលិតផលគ្រឿងផ្សំ ប្រេងខ្យង អយស្ទ័រ ដែលកំពុងចរាចរចែកចាយនិងតាំងលក់នៅតាមទីផ្សារនិងស្តាម៉ាតនានា។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល លោក ម៉ក់ ពេជ្ជរិទ្ធិ ដែលស្តីសុវត្ថិភាពផលិតផលម្ហូបអាហារក្រុងហុងកុង ផ្សំឡើងដោយដាក់គីមីហាមឃាត់ធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋធ្ងន់ធ្ងរ ក្នុងនោះ សមត្ថកិច្ចជំនាញសហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញា មាស ចន្ទ័ពិសិដ្ឋ បានធ្វើការចុះត្រួតពិនិត្យនៅក្នុងផ្សារត្រីនិងម៉ាតមួយចំនួនក្នុងក្រុងប៉ោយប៉ែត ជាលទ្ធផលមន្ត្រីជំនាញកាំកុងត្រូលរកមិនឃើញផលិតផលហាមឃាត់ទាំងអស់ខាងលើនេះទេ។
សូមបញ្ជាក់ថាក្នុងប្រតិបត្តិការរុករកនោះ លោក ហុង លៀង បានធ្វើការណែនាំដល់អាជីវករទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់មិនត្រូវដាក់លក់នូវទំនិញហាមឃាត់ដែលជាផលិតផលគ្រឿងផ្សំរសជាតិ(ប្រេងខ្យង Oyster Soucre)។ប្រេងខ្យងដែលមានយីហោOyster Soucreនេះវាបានផ្សំឡើងដោយដាក់បញ្ចូលនូវសារធាតុគីមីហាមឃាត់ម្យ៉ាងដែលមានឈ្មោះថា Propyl para-hydroxybenzoate ។គីមីប្រភេទនេះវាអាចរក្សាទុកឲ្យបានយូរតែវាប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ។
ជាមួយនោះលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាសូមបញ្ឈប់ការទិញនូវគ្រឿងផ្សំមួយនេះយកទៅទទួលទានព្រោះវាអាចបំផ្លាញសុខភាពយើងអោយធ្លាក់ដុនដាបនឹងអាចស្លាប់បាន៕
ព័ត៌មានជាតិ
មតិយោបល់