ព័ត៌មានជាតិ

ជនសង្ស័យជំនាញ២នាក់រួមទាំងដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ៥ដើម វិទ្យុទាក់ទង (អាយឌី) ១គ្រឿង​ ត្រូវសមត្ថកិច្ចឃាត់ជាប់ពេលកំពុងធ្វើសកម្មភាព

ភ្នំពេញ: នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១និង១៥នាទី លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានដឹកនាំកម្លាំងផ្ទាល់ចុះដេញ បង្ក្រាបជាក់ស្ដែងករណីប្រព្រឹត្តលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ) នៅត្រង់ចំណុចវាលស្រែ ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ អ៊ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យ០២នាក់៖
១-ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ត្រេន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
– វត្ថុតាងចាប់យក៖ ម៉ូតូ០២គ្រឿង ,វិទ្យុទាក់ទង (អាយឌី) ចំនួន០១គ្រឿង, ដែកជ្រុងចុងសំប៉ែតស្រួច ចំនួន០៥,កូនពូថៅចំនួន០១, ដែកដាប់ចំនួន០១, កូនសោរចាក់ផ្ទះមួយចង្កោម, កាតគ្រីម៉ូតូលេខ ភ្នំពេញ 1HL-3714 ចំនួន០១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ ខុន សុខម្នី ចំនួន០១សន្លឹក, មួកសន្តិសុខសាលាខណ្ឌមានជ័យចំនួន០១, ដែកឆ្កឹះសោរចំនួន០២ ។
-ហេតុការណ៍៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះឈ្មោះ អ៊ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ បានបើកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1O-4117 មានលេខតួ និងលេខម៉ាស៊ីន5440214 ម្នាក់ឯង ចេញពីផ្ទះស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកពង្រោះស្រូវ នៅវាលស្រែ ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលទៅដល់ជនរងគ្រោះបានដាក់ម៉ូតូនៅក្រោមដើមព្រីង ដោយចាក់សោរកត្រឹមត្រូវ រួចចុះទៅពង្រោះស្រូវនៅក្នុងវាលស្រែ រហូតដល់វេលាម៉ោង១១ និង១៥នាទី ថ្ងៃខែខែឆ្នាំដដែល ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ទី០២ឈ្មោះ ត្រេន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IE-4580 មានលេខតួ និងលេខម៉ាស៊ីន 5843838 ឌុបគ្នាមកឈប់ក្បែរម៉ូតូជនរងគ្រោះ ហើយធ្វើសកម្មភាពកាច់សោរកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនទៅតាមវាលស្រែ ពីលិចមកកើត រួចជនងរគ្រោះក៏បានស្រែកថាចោរៗ។ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលកំពុងជិះម៉ូតូល្បាតក្បែរនោះបានឃើញ ក៏ជិះម៉ូតូដេញតាមពីក្រោយចាប់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ បានរួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ទាំ០២នាក់ខាងលើ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវចបាប់តែម្តង៕

 

មតិយោបល់