ព័ត៌មានជាតិ

ឃោរឃៅណាស់!!! កូនរមិលគុណ កាប់ឪពុក៣ខ្វែវផ្តាច់ជីវិត!

ស្វាយរៀង: ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយមានកូនរមិលគុណម្នាក់ បានធ្វើសកម្មភាពកាប់សម្លាប់ឪពុកខ្លួនឯងចំនួន៣ខ្វែវ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ទោះបីជាប្អូនស្រីពៅព្យាយាមឃាត់ក៏ដោយ ។

ករណីនេះកើតឡើងកាលពី៧យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិព្រៃតាធឹក ​ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សពជនរងគ្រោះមានឈ្មោះ សុខ មន អាយុ៥៥ឆ្នាំ ត្រូវកូនបង្កើតឈ្មោះ ផល់ ឆាយយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ កាប់៣ខ្វែវ ស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង ។ចំណែកជនដៃដល់ជាកូន ក្រោយពីធ្វើសកម្មភាពរត់គេចខ្លួនបាត់ទៅជាមួយវត្ថុតាង ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ខ្លួន៕

មតិយោបល់