ព័ត៌មានជាតិ

លទ្ធផលវ៉ាជែង សុទ្ធតែក្មេងអាយុ១៥ឆ្នាំមកបើកបរយានជំនិះ! ជិះម៉ូតូដួលចូលក្រោមរថយន្ត កិនស្លាប់ម្នាក់ របួសធ្ងន់២នាក់យ៉ាងរន្ធត់

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៤ ព
ណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-7250 បើកបរដោយក្មេងអាយុ១៥ឆ្នាំចំនួន៣នាក់ ឌុបគ្នាក្នុងការវ៉ាជែង ដួលចូលក្រោមរថយន្ត កិនចំក្មេងម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោង១១ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវលេខ៦០ ភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់