ព័ត៌មានជាតិ

បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណៈពេលដើរដាក់អង្គប់កណ្ដុរមេឃកំពុងភ្លៀង នៅខេត្តកំពង់ធំ

កំពង់ធំៈ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១៦នាទី មានករណីរន្ទះបាញ់បណ្តាលឲ្យស្លាប់មនុស្សម្នាក់
ស្ថិតនៅតំបន់ខ្ទុំរាយ ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ។

ជនរងគ្រោះឈ្មោះ ផន ជា ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។

មូលហេតុ៖ ដើរដាក់អង្គប់កណ្តុរពេលមេឃកំពុងភ្លៀង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន សពត្រូវបានប្រគល់ជនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់