ព័ត៌មានជាតិ

ទិដ្ឋភាពអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការបាក់ទំនប់វារីអគ្គិសនីនៅទ្បាវ កំពុងធ្វើការជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព

ស្ទឹងត្រែងៈ ​យោងតាមផាកហ្វេសប៊ុករដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្ហាញពីសកម្មភាពបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីទឹកជំនន់ ដោយសារការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ កំពុងបន្តជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្រុមការងារខេត្ត ដឹកនាំដោយឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងប្រចាំការនៅមូលដ្ឋានផ្ទាល់ និងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕

មតិយោបល់