បន្ទាយមានជ័យៈ អាគារស្នាក់នៅរបស់គ្រូមួយខ្នងដែលស្ថិតក្នុងវិទ្យាល័យបន្ទាយឆ្មារ ក្នុងភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យត្រូវបានអគ្គិភ័យឆាបឆេះគ្រាដែលចាក់ចោលគ្មានមនុស្សនៅ។
ហេតុកាណ៍បានកើតនៅម៉ោងប្រមាណជា២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។
យោងតាមសម្តីរបស់សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា អាគារដែលទទួលរងការឆាបឆេះនោះមានទំហំ៧គុណនឹង៩ម៉ែត្រ ជាបន្ទប់ស្នាក់របស់លោក ខ្លូត សាម័យ អាយុ៣៨ឆ្នាំ ជានាយកវិទ្យាល័យបន្ទាយឆ្មារ ។ អាគារនេះត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិសម្ភារៈដែលមានក្នុងនោះផងដែរ។
សមត្ថកិច្ចមិនអាចជួយអន្តរាគមន៍បានទាន់ពេលវេលាទេគ្រាដែលវិទ្យាល័យស្ថិតនៅដាច់ពីមហាជនហើយក្នុងពេលយប់ទៀតផង ទម្រាំតែដឹងអគ្គិភ័យគ្រប់គ្រងអាគារនោះទាំងមូលបាត់ហើយ។
ហេតការណ៍នៃការឆាប់ឆេះនេះសមត្ថកិច្ចបានអះអាងថា អាចផ្តើមចេញពីករណីទុស្សេខ្សែភ្លើង ហើយបង្កជាអគ្គិភ័យតែម្តង សំណាងដែលមិនមានអ្នករងគ្រោះ៕
មតិយោបល់