ស្ទឹងត្រែងៈ យោងតាមផេករដ្ឋបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា គិតត្រឹមម៉ោង៤និង២០នាទីរសៀលនេះ ទឹកទន្លេសេកុង បន្តហក់ឡើងដល់កម្ពស់ ១១,៥០ ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន។
ក្រុមការងារខេត្ត ដឹកនាំដោយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងប្រចាំការនៅមូលដ្ឋានផ្ទាល់ និងកំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨៕
មតិយោបល់