ភ្នំពេញៈ បុរសម្នាក់ មានជំងឺតេតាណុស ទៅបង់សំណាញ់ ស្រាប់តែអាការៈជំងឺធ្វើទុក ប្រកាច់ធ្លាក់ចូលទឹកជាប់នឹងសំណាញ់ ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទី ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ។
សាកសពជនរងគ្រោះមានឈ្មោះ ទូច មុន្នីរត្ន័ អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិកើតហេតុខាងលើ។
យោងតាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា បន្ទាប់ពីបាត់ជនរងគ្រោះប្រហែលមួយម៉ោង មានការសង្ស័យក៏នាំគ្នាដើររកទៅដល់កន្លែងកើតហេតុខាងលើ ក៏បានប្រទះឃើញដៃជនរងគ្រោះជាប់និងសំណាញ់នៅក្នុងទឹក ទើបនាំគ្នាលើកឡើងហើយនិងធ្វើចលនាសង្គ្រោះ បឋម តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសពបុរសខាងលើបានសន្និដ្ឋានថា សពខាងលើពិតជាលងទឹកស្លាប់ពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះទេ ហើយសពខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/NQ0ZXAPWOC8
មតិយោបល់