អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី នៅប្រេស៊ីល កើនដល់ ១១៧នាក់

(ប្រាស៊ីលីយ៉ា)៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់ និងរអិលបាក់ដីក្នុងទីក្រុង Petropolis នៃប្រទេសប្រេស៊ីល បានកើនដល់ ១១៧នាក់ហើយ ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថាអាចនឹងបន្តកើនឡើង។ មនុស្សច្រើនជាង៧០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នរៀបចំឡើងដោយរដ្ឋ។ គិតត្រឹម ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) អាកាសធាតុមិនទាន់មានភាពល្អប្រសើរឡើងវិញនោះទេ ដោយកម្ពស់ទឹកភ្លៀងក្នុងទីក្រុង Petropolis បានកើន ៦សង់ទីម៉ែត្រ ដែលនេះបានបង្កការរំខានដល់ក្រុមអ្នកជួយសង្រ្គោះ…

រដ្ឋបាលជលផលបានឱ្យដឹងថា ផលជលផលឆ្នាំ២០២១ មានការថយចុះ ៨,៥៣ភាគរយ

រដ្ឋបាលជលផលបានឱ្យដឹងថា ផលជលផលឆ្នាំ២០២១ មានការថយចុះ៨,៥៣ភាគរយ ដែលបណ្តាលមកពីកត្តា មួយចំនួន រួមមាន បម្រែបម្រួលអាកាសធាតុ ដូចជា ខ្យល់ព្យុះ ភ្លៀង ផ្គរ ជាញឹកញយ ពិសេសកម្ពស់ទឹកទាប ដែលធ្វើឱ្យត្រីមិនអាចពងកូន បាន។ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផលបានឱ្យដឹងថា ក្នុងឆ្នាំ២០២១…

ទឹកស្ទឹងព្រែកត្នោតហក់ទ្បើងខ្លាំងជាបន្តបន្ទាប់ ដល់ចំណុចត្រូវប្រុងប្រយ័ត្នខ្ពស់

ទឹកស្ទឹងព្រែកត្នោតហក់ទ្បើងខ្លាំងជាបន្តបន្ទាប់ ដល់ចំណុចត្រូវប្រុងប្រយ័ត្នខ្ពស់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សូមប្រជាពលរដ្ឋដែលរស់នៅជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ យកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្ន។ កម្រិតកម្ពស់ទឹកនៅម៉ោង៦ព្រឹក ថ្ងៃទី១៨…

ស្ថានភាពទឹក និងការចុះជួយសង្គ្រោះពលរដ្ឋ ដែលទឹកជំនន់លិចផ្ទះ នៅខេត្តរតនគិរី

រតនគិរីៈ នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្លាំងអធិការប៉ុស្តិ៍រដ្ឋបាលឃុំជ័យឧត្តម និងប្រជាការពារ ចុះជួយសង្គ្រោះប្រជាពលរដ្ឋទឹកជំនន់ នៅឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ស្ថានភាពទឹកទន្លេស្រែពក(លំផាត់) មានកម្ពស់ទឹក ១២.៨០ m ទឹកឡើង ។ កម្ពស់ទឹកត្រូវប្រកាសអាសន្នគឺ១២.៥០ m ៕

ស្ថានភាពកម្ពស់ទឹកអាងតាម៉ុក នៅព្រឹកនេះ…

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ស្ថានភាពកម្ពស់ទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៩៥ម៉ែត្រ កើនឡើង ០,១៥ម៉ែត្រ នៅវេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បើធៀប និងម៉ោង៣រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ទឹកមានកម្ពស់៣,៨០ម៉ែត្រ ។…

ព្រឹកនេះកម្ពស់ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានស្រកវិញបន្តិចហើយ…

បាត់ដំបងៈ យោងតាមផេក រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា គិតត្រឹមម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ កម្ពស់ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានស្រកវិញបន្តិចនៅត្រឹម កម្ពស់ ១៣.៩៥ ម៉ែត្រ ។ យោងតាមប្រភពព័ត៌មានខាងលើនោះ បា​នបញ្ជាក់ថាៈ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តមានការប្រុងប្រយត្ន័អោយបានខ្ពស់បំផុតបន្ថែមទៀត កុំធ្វេសប្រហែសឲ្យសោះ…

ភ្លៀងធ្លាក់ជាប់ៗគ្នា ២ថ្ងៃនេះ បណ្ដាលឲ្យកម្ពស់ទឹកក្នុងអាងតាម៉ុកហក់ឡើង…

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់នាថ្ងៃទី០៦-០៧ ខែកញ្ញា ឆ្នាំ២០២១ កម្រិត ៨៤,៧ មម បានបង្កឲ្យកម្ពស់ទឹកក្នុងអាងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ហក់ឡើងកម្ពស់ម ៣,៥៧ម៉ែត្រ តែពុំបង្កឲ្យមានផលប៉ះពាល់នោះទេ ។ កម្រិតកម្ពស់ឲ្យមានកាប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ…

គម្រោងជួសជុលកាំជណ្តើរ និងស្ដារស្រះទឹកខាងជើងប្រាសាទអង្គរវត្ត នឹងបញ្ចប់ក្នុងឆ្នាំ២០២៣

ស្រះទឹកខាងជើង ជារចនាសម្ព័ន្ធមួយ នៃប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្ត ដែលជាការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការផ្តិតរូបភាពឆ្លុះ នៃប្រាង្គអង្គរវត្តដ៏ស្រស់ស្អាតពីស្រះទឹកនេះ។ ក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើរច្រាំង ហើយគម្រោងនេះ នឹងរួចរាល់ទាំងស្រុងនៅរយ:ពេល២ឆ្នាំក្រោយ។ លោក ស្រ៊ុន តិច បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលរចនាសម្ព័ន្ធស្រះខាងជើង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩…

ទឹកជំនន់ផ្ដាច់ជីវិតមនុស្ស ១២នាក់ នៅខេត្ត Henan ប្រទេសចិន

  (ប៉េកាំង)៖ ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោច ១២នាក់ នៅក្នុងទីក្រុង Zhengzhou នៃខេត្ត Henan ហើយបង្ខំឱ្យប្រជាជនជាង ១០០,០០០នាក់ផ្សេងទៀត ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេទៅរកកន្លែងមានសុវត្ថភាព។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានឱ្យដឹងថាកម្ពស់ទឹកភ្លៀងនៅក្នុងទីក្រុង Zhengzhou បានហក់ឡើងដល់ ២០សង់ទីម៉ែត្រ នៅចន្លោះពីម៉ោង ៤ ដល់ម៉ោង…

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសូមមេត្តាប្រុងប្រយ័ត្ន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងដែលរស់នៅក្នុងខេត្តបាត់ដំបងជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសូមឱ្យមានការប្រុងប្រយ័ត្នដោយសារភ្លៀងបានបន្តធ្លាក់នៅប៉ែកខាងលើហើយទឹកហូរចូលក្នុងស្ទឹងសង្កែដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងសង្កែអាចមានការកើនឡើងនៅយប់នេះឬព្រឹកស្អែក។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់៕