ព័ត៌មានអន្តរជាតិ

Update៖ សាកសពមនុស្ស ២៦ នាក់ ត្រូវបានរកឃើញ ខណៈ ១៣១ នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីបាក់ទំនប់វារីអគ្គិសនីនៅទ្បាវ

ទ្បាវៈ នាយករដ្ឋមន្ត្រីឡាវ បាននិយាយថា មនុស្ស ១៣១ នាក់ នៅតែបន្តបាត់ខ្លួនរកពុំទាន់ឃើញ បន្ទាប់ពីការបាក់ទំនប់វារីអគ្គិសនី នៅភាគខាងត្បូងប្រទេស បណ្ដាលឲ្យទឹកជន់លិចភូមិជាច្រើន ក្នុងរយៈពេលពីរថ្ងៃកន្លងមក រួមទាំងមនុស្ស ២៦ នាក់ បានស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០១៨។

នៅក្នុងសន្និសីទសារពត៌មាន តាមទូរទស្សន៍ដ៏កម្រមួយ មេដឹកនាំប្រទេសកុម្មុយនិស្ត លោក Thongloun Sisoulith បានផ្តល់នូវតួលេខដ៏ជាក់លាក់បំផុត ចំពោះចំនួនមនុស្ស ដែលកំពុងបាត់ខ្លួន រកមិនទាន់ឃើញនៅទ្បើយ។

ស្របពេលដែលរបាយការណ៍ផ្លូវការ បានឲ្យដឹងថា មនុស្សរាប់រយនាក់បានបាត់ខ្លួន នៅខេត្ត Attapeu ។

លោក Thongloun Sisoulith បានមានប្រសាសន៍ថា មនុស្សចំនួន ១៣១ នាក់ ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន ដោយក្នុងចំណោមពួកគេទាំងអស់ គឺជាជនជាតិឡាវ។

រហូតមកទល់ពេលនេះ ការសន្និដ្ឋានអ្នករស់រានមានជីវិត គឺតិចតួចបំផុត បន្ទាប់ពីការលិចលង់ភូមិជាច្រើននៅក្នុងប្រទេស៕

មតិយោបល់