ស្ទឹងត្រែងៈ សកម្មភាពបងប្អូនកងទ័ព កំពុងបញ្ជូនស្បៀងសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ នៅខណៈនេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារ ប្រចាំការនៅមូលដ្ឋានផ្ទាល់ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីតាមដានសភាពការណ៍ទឹកជំនន់ដែលកំពុងកើនឡើងជាលំដាប់ និងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ១០និង៣០នាទីព្រឹកនេះ ទឹកទន្លេសេកុង បានបន្តហក់ឡើងកម្ពស់ ១២.០០ម៉ែត្រ ហួសពីកម្រិតប្រកាសអាសន្ន(កម្រិតប្រកាសអាសន្ន ១១.៥០ម៉ែត្រ)៕
មតិយោបល់