ព័ត៌មានជាតិ

កុមារី3នាក់រងគ្រោះដោយសារខ្យល់កន្រ្តាក់នៅស្រុកពេជ្រាដា

មណ្ឌលគិរី៖ ខ្យល់កន្រ្តាក់លាយឡំភ្លៀងផ្គរនិងធ្លាក់ព្រឹលផងនោះបានបក់បោករលំផ្ទះប្រជាពលរដ្ឋមួយខ្នងដួលរាបនិងដី បណ្តាលឲ្យកុមារីចំនួន3នាក់នៅចាំផ្ទះរងរបួសធ្ងន់ធ្ងរ គ្រាដែលឪពុកម្តាយខ្លួនចេញទៅស៊ីឆ្នួលគេ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង២ៈ៣០នាទីរសៀលថ្ងៃទី១៧មេសា ២០១៦ នៅភូមិពូជ្រៃចាង ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។
នៅរសៀលថ្ងៃនេះដដែលកុមារីរងគ្រោះទាំងបីដោយសារហេតុការនេះត្រូវបានគេដឹកជញ្ជូនមកសង្រ្គោះបន្ទាន់នៅពេទ្យបង្អែកខេត្តមណ្ឌលគិរី។
លោក សៀ សុមៀង ប្រធានពេទ្យបង្អែកខេត្តឲ្យដឹងថា កុមារីរងគ្រោះទាំងបីនោះម្នាក់រងគ្រោះបាក់ជើងស្តាំ រីឯពីរនាក់ទៀតរងរបួសផ្នែកក្បាល គ្រូពេទ្យកំពុងជួយសង្រ្គោះ។ហើយនៅមុននេះបន្តិចគេឃើញវត្តមានរបស់លោក ស្វាយ ផសំអ៊ាង អភិបាលខេត្តមណ្ឌលគិរីរួមទាំងកាកបាទក្រហមខេត្តចុះទៅសួរសុខទុក្ខគ្រួសាររងគ្រោះនោះដល់មន្ទីរពេទ្យ និងមានចែកជូនអំណោយនិងថវិការចំនួន50ម៉ឺនរៀល ព្រមទាំងធ្វើការផ្តាំផ្ញើរក្រុមគ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺ។

  
  
  
  
  

មតិយោបល់