ភ្នំពេញៈ យុវជនម្នាក់បានត្រូវបានជនខិលខូច១ក្រុមធ្វើជាសុំស្គាល់គ្នានិងល្បួងផឹកស៊ីព្រមទាំងជល់កែវគ្នាទៅវិញទៅមក រហូតស្រវឹងលែងដឹងខ្លួន បន្ទាប់មកក្រុមជនសង្ស័យបាននាំគ្នាលួចយកកាបូបលុយ ម៉ូតូនិងទូរស័ព្ទដៃនិងគ្រឿងអលង្ការ រួចគេចខ្លួនបាត់សុវត្ថិភាព។ ក្រោយមកយុវជនសង្ស័យខាងលើបានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ៣ កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីដាក់ពាក្យបណ្ដឹង ដោយអះអាងថាត្រូវជនសង្ស័យដាក់ថ្នាំ យកទ្រព្យសម្បត្តិខាងលើ ប៉ុន្តែខណៈនោះនគរបាលប៉ុស្តិ៍ចោមចៅ៣បានប្រាប់ឲ្យយុវជននេះទៅប្ដឹងនៅនគរបាលប៉ុស្តិ៍ចោមចៅ១វិញព្រោះកើតហេតុនៅទៅនោះ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
យុវជនខាងលើបាននិយាយថា ខ្លួនឈ្មោះធី ដារ៉ូ អាយុ១៨ឆ្នាំ មុខរបរកម្មករ ក្រុមហ៊ុននបង្គោលភ្លើង ស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។និងមសនស្រុកកំណើតនៅក្នុងភូមិស្វាយអណ្ដូង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
បាត់បង់ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AT- 4618 មួយគ្រឿង,កាបូបដៃ១មានលុយចំនួន៧០,០០០រៀល ,ទូរស័ព្ទ១គ្រឿង ,អត្តសញ្ញាណប័ណ្ណ ,កាតគ្រីម៉ូតូ ខ្សែដៃប្លាទីន១ខ្សែ ,ចិញ្ចៀន១វង់ ។
យុវជននេះបាននិយាយថា នៅមុនពេលកើតហេតុរូបគេមានគ្នា៣នាក់បាននានាំគ្នាទៅផឹកស៊ីនៅចំណុចកើតហេតុខាងលើ ហើយក៏បានជួបនិងជនសង្ស័យចំនួន៣នាក់ដែរ។ពេលនោះមិនដែលធ្លាប់ស្គាល់គ្នាពីមុនមកឡើយ ស្រាប់តែជនទាំងនោះបានមកសុំស្គាល់ខ្លួននិងមិត្តភក្តិ២នាក់ទៀត ហើយក៏បាននិយាយរាប់អានគ្នា ព្រមទាំងជល់កែវគ្នាទៅវិញទៅមក ហើយជនទាំងនោះបានចាប់ដៃខ្លួននិងមិត្តភក្តិឈ្មោះម៉ូវ អាយុជាង២០ឆ្នាំ។បន្ទាប់មកពួកគេក៏លែងដឹងខ្លួនលុះក្រោយមកទើបដឹងថាជនសង្ស័យ៣នាក់នោះយកម៉ូតូនិងទ្រព្យសម្បត្តិគេចខ្លួនបាត់ ដោយខ្លួនបាត់សម្ភារៈខាងលើ ចំណែកឈ្មោះម៉ូវ បាត់ទូរស័ព្ទ១គ្រឿងដៃតម្លៃ៧០០ដុល្លារ។ ដោយឡែកមិត្តភក្ដិម្នាក់ទៀតបានចាកចេញទៅមុនតាំងពីពេលទើបផឹកបានបន្តិចម្ល៉េះដោយសារតែប្រពន្ធហៅឲ្យត្រឡប់ទៅផ្ទះទើបមិនមសនការបាត់បង់ទ្រព្យសម្បត្តិ៕
មតិយោបល់