ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តក្រុង២៤កៅអី ពាក់ស្លាកលេខ ភ្នំពេញ3A 6290 ដឹកកម្មការីនីរោងចក្រពីស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទៅធ្វើការនៅឯរោងចក្រក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប៉ះទង្គិចគ្នាជាមួយនឹងគោយន្តដឹកឈើ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤៨.១៤៩ នៅក្នុងភូមិត្រពាំងម្ដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្ដាលឲ្យកម្មការិនីរោងចក្រចំនួន៣ទៅ៤នាក់រងរបួស៕
ព័ត៌មានជាតិ
មតិយោបល់