កណ្តាលៈ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះរថយន្ត បណ្តាលមកពីឆ្លងចរន្តភ្លើង នៅចំណុចទល់មុខការ៉ាសសាំងតេលា លើផ្លូវជាតិលេខ១គីឡូម៉ែត្រលេខ៥៤-៥៥ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ម្ចាស់រថយន្តឈ្មោះ ងិន សុបិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើកបររថយន្តម៉ាកបាឡែន ស៊េរី២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង2A 2382។
ករណីឆេះ រថយន្តនេះត្រូវបានប្រជាពលរដ្ឋនិងកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍រដ្ឋបាល ពន្លត់រលត់ទាំងស្រុង។
មូលហេតុ បណ្តាលមកពីរថយន្តឆ្លងចរន្តភ្លើងសម្ភារៈខូចខាត រថយន្ត១គ្រឿង ម៉ាកបាឡែន។ ករណីនេះមិនបណ្តាលឲ្យរងរបួសដល់មនុស្សទេ៕
មតិយោបល់