ព័ត៌មានជាតិ

គិតត្រឹមម៉ោង១១និង៣០នាទីព្រឹកនេះ ទឹកទន្លេសេកុងបន្តហក់ឡើងកម្ពស់១២.៤៦ម៉ែត្រ លើសកម្រិតប្រកាសអាសន្នជិត១ម៉ែត្រ!

សកម្មភាពក្រុមការងារខេត្ត កំពុងបញ្ជូនសម្ភារៈប្រើប្រាស់ ឱសថ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តទៅប្រចាំការ និងស្បៀងអាហារ ទៅកាន់ទីទួលសុវត្ថិភាពគ្រប់ទីតាំងក្នុងស្រុកសៀមប៉ាង ដើម្បីចែកជូន ផ្តល់សេវា ពិនិត្យនិងព្យាបាលជម្ងឺ និងសាងសង់រោង ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ស្ថិតក្នុងឃុំចំនួន៤នៃស្រុកសៀមប៉ាង រួមមានឃុំសន្តិភាព ឃុំថ្មកែវ ឃុំស្រែសំបូរ និងឃុំសេកុង ដែលត្រូវបានជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព៕

មតិយោបល់