លោកអ្នកប្រហែលជាដឹងហើយថា អ្នកកើតជំងឺទឹកនោមផ្អែម ត្រូវការតមអាហារជាច្រើន ដើម្បីបង្ការការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម ជាពិសេសអាហារដែលសម្បូរជាតិស្ករច្រើន។ ក៏ប៉ុន្តែ មិនមានន័យថា អ្នកត្រូវតមអាហារទាំងអស់នោះទេ មានផ្លែឈើមួយចំនួនក៏អ្នកជំងឺអាចទទួលបានដែរ ព្រោះវាមានផ្ទុកជាតិស្ករតិច ហើយផ្តល់ប្រយោជន៍ចំពោះសុខភាព។
ខាងក្រោមនេះ គឺជាប្រភេទផ្លែឈើដែលអ្នកជំងឺទឹកនោមផ្អែមអាចទទួលបាន៖
ក្រូចថ្លុងសាច់ក្រហម
ក្រូចថ្លុង គឺជាជម្រើសដ៏ល្អឥខ្ចោះ និងមានសុខភាពល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ អ្នកមានជំងឺទឹកនោមផ្អែម អាចទទួលទានមួយថ្ងៃមួយចំហៀងបាន។
ឪឡឹក
ផ្លែឈើមួយប្រភេទនេះ សម្បូរទៅដោយវីតាមីនB ក៏ដូចជាសារធាតុបេតាការ៉ូទីន ប៉ូតាស្យូម និងលីកូពីនទាប ហេតុនេះវាជាផ្លែឈើដ៏ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម។ ការញ៉ាំឪឡឹកជារៀងរាល់ថ្ងៃ អាចផ្តល់វីតាមីនចាំបាច់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។
ផ្លែប៉ោម
ផ្លែប៉ោម មានផ្ទុកសារធាតុប្រតិកម្មអុកស៊ីតកម្មជាច្រើន ដែលអាចជួយកាត់បន្ថយកូលេស្តេរ៉ុល សម្អាតប្រព័ន្ធរំលាយអាហារ បង្កើនប្រព័ន្ធភាពស៊ាំ។ ក្រៅពីនេះ វាក៏មានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដើម្បីជួយរំលាយជាតិខ្លាញ់នៅក្នុងរាងកាយយ៉ាងមានប្រសិទ្ធភាព។
ផ្លែគីវី
ផ្លែគីវី មានផ្ទុកសារធាតុប៉ូតាស្យូម ជាតិសរសៃ និងវីតាមីនខ្ពស់ ដែលមានសមត្ថភាពអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ចំពោះអ្នកជំងឺទឹកនោមផ្អែម។
ផ្លែល្ហុង
ផ្លែល្ហុងមានផ្ទុកសារធាតុកាបូអ៊ីដ្រាត ដែលជាអាហារពេលព្រឹកដ៏ល្អបំផុតរបស់អ្នកជំងឺទឹកនោមផ្អែម ជាពិសេសប្រសិនបើអ្នកក្រឡុកលាយជាមួយនឹងទឹកដោះគោយ៉ាអួ ដោយគ្មានបន្ថែមជាតិស្ករ។
ក្នុងចំណោមផ្លែឈើទាំងអស់នេះ មានផ្ទុកជាតិស្ករទាប តែមានផ្ទុកសមាសធាតុសំខាន់ៗជាច្រើនដែលអ្នកជំនាញអនុញ្ញាតឲ្យអ្នកជំងឺទឹកនោមផ្អែមទទួលទានបាន៕
ដកស្រង់ពី៖ soha
មតិយោបល់