ព័ត៌មានជាតិ

បត់ម៉ូតូមិនប្រយ័ត្ន ត្រូវរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនកាពីតូលបុកពេញទំហឹង រងរបួសធ្ងន់បុរសម្នាក់!..

កំពង់ធំ: ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់ នៅលើផ្លូវជាតិលេខ៦ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុក ម៉ូតូ បើកឆ្លងកាត់ផ្លូវ បណ្តាលឲ្យរបួសធ្ងន់បុរសម្នាក់។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូល ពណ៌ក្រហម ស្លាកលេខបាត់ ដំបង3A.2349(បើកបរផ្លូវត្រង់ពីត្បូងទៅជើង)អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ ម៉ូតូវេវ ពណ៌ខ្មៅ ស្លាកលេខគ្មាន(បើកបរឆ្លងកាត់ផ្លូវពីលិចទៅកើត)ដោយ ឈ្មោះ ប៉ាត ផន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)។
ចំពោះវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង។ មូលហេតុ ជាបឋមបង្កដោយអ្នកបើកបរម៉ូតូ បើកឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះ ការប្រុងប្រយ័ត្ន៕

មតិយោបល់