ព័ត៌មានជាតិ

ព័ត៌មានបឋម៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ រវាងរថយន្ត ធន់ធំ បុកយ៉ាងពេញទំហឹង ជាមួយនឹង រថយន្តម៉ាក TOYOTA VIGO បណ្ដាលឱ្យមនុស្ស ម្នាក់ស្លាប់ និង រងរបួសធ្ងន់ចំនួន ០៣ នាក់

ខេត្តបន្ទាយមានជ័យ៖ ព័ត៌មានបឋម ក្រុងប៉ោយប៉ែតថ្ងៃសៅទី ២៥ ធ្នូ ឆ្នាំ ២០២១នៅវាលាម៉ោង២ និង២០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ រវាងរថយន្ត ធន់ធំ ដឹកត្រី ដែលពាក់ស្លាកលេខ កំពង់ឆ្នាំង 3A 03 71 បានបុកយ៉ាងពេញទំហឹង ជាមួយនឹង រថយន្តម៉ាក TOYOTA VIGO ពាក់ផ្លាកលេខ ភ្នំពេញ 2Y 24 06 បណ្ដាលឱ្យមនុស្ស ម្នាក់ ស្លា.ប់ បាត់បង់ជីវិត និង រងរបួសធ្ងន់ចំនួន 3 នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ករណីកើតហេតុខាងលើ ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ ៥ ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ចំណែកឯង រថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោ យកទៅរក្សាទុក នៅអធិកាដ្ឋាននគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត. ដើម្បីរង់ចាំការដោះស្រាយទៅតាមនីតិវិធីនៃច្បាប់.។

មតិយោបល់