បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវលំក្រាលបេតុង ត្រង់ចំណុចផ្លូវបំបែកជាបួន ខាងជើងផ្សារត្រី ប្រហែល១០០ម៉ែត្រ ភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ1D-3489 ចំណែករថយន្តបើករត់គេចបាត់ មូលហេតុ រថយន្តបើកបរល្បឿនលឿន មិនប្រកាន់ស្តាំ។
ក្រោយពេលកើតហេតុ រថយន្តដែលបង្កបានបើករត់គេចពីកន្លែងកើតហេតុបាត់៕
មតិយោបល់