មណ្ឌលគិរីៈ នៅព្រឹកថ្ងៃទី២៦មិថុនានេះ កង់ចំនួន៣០ គ្រឿងរួមទាំងសម្ភារៈសិក្សាមួយចំនួនធំត្រូវបានចែកជូនដល់ សិស្សជាជនជាតិភាគតិច ព្នង ហើយនៅក្រោមការរៀបចំពីរមូលនិធិទេសចរណ៍ និង សប្បុរសធម៌ ក្រោមការផ្ដួចផ្ដើមពីលោក អាចារ្យធំ ស្ថានិករបស់ក្រុម នគររាជ្យ មូលនិធិលោក សាវិន ហ្វីលីប តារាចំរៀង លោក សាន ផានិត។
ក្នុងឱកាសជួបផ្ទាល់ជាមួយភ្នាក់ងារយើងព្រឹកនេះ លោក អាចារ្យធំ និង លោក សាន ផានិត បានរៀបរាប់ប្រាប់ខាងភ្នាក់ងារ យើងថា នេះជាលើកទី២ហើយដែលក្រុមលោកចូលរួមក្នុងកាងារសង្គមនេះ ដែលលើកទី១ នៅខាង ជីផាត់ ខេត្តកោះកុង។
លោកបានបន្តទៀតថា ក្នុងពេលនេះត្បិតក្រុមកាងារ និង សប្បុរសជនបានចូលរួមជាថវិកាដើម្បីទិញជាសម្ភារៈសិក្សា កង់ជាដើម តែក៏បានតែមួយចំនួនតូចប៉ុណ្ណោះ ដោយសារចំនួនសិស្ស គឺមានច្រើន ដូច្នេះ គឺគាត់តំរូវឲ្យតែសិស្សដែលមានជីវភាពក្រីក្រ ជាក់ស្តែង ហើយលោកនឹងខិតខំបន្ថែមស្វែងរកដៃគូផ្ដល់ជំនួយទៀត ដើម្បីជួយបន្តដល់សិស្សក្រក្សត់ដាច់ស្រយាលទៀត។
ចំណែកមាតាបិតាសិស្សបានបញ្ចេញពីទឹកចិត្តត្រេកអរ និងសូមសេចក្តីអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការងារជួយសង្គមតាមរយៈក្រុមលោក អាចារ្យធំ លោក សាន ផានិត និង សាវិន ហ្វីលីប និងសុំឲ្យខាងក្រុមលោកបន្តកាងារសប្បុរសធម៌បន្ត ដើម្បីជួយដល់សិស្សក្រីក្រអត់លទ្ធភាព ដូចខាងពួកគាត់ទៀត៕
មតិយោបល់