ភ្នំពេញៈ យោងតាមការបញ្ជាក់របស់កញ្ញា ថន លក្ខិណា បានអះអាងថា មង្គលការរបស់បងស្រី និងមន្ត្រីជាន់ខ្ពស់ ប្រចាំក្រុងបាងកក នៅក្នុងប្រទេសថៃ នៅថ្ងៃនេះ នឹងមានការចូលរួមដោយអ្នកមុខការទូត និងតារាសិល្បៈយ៉ាងច្រើនកុះករ។ ក្រៅពីរៀបចំកម្មវិធីឲ្យមានភាពប្រណីត តាំងពីច្រកចូលរហូតដល់ផ្នែកខាងក្នុង នាងដែលនាងម្ចាស់ពិធីក៏បានប្រាប់ថា កូនកាបូបស្អាតៗ មកពីប្រទេសថៃ រហូតដល់រាប់រយនាក់ត្រូវបានប្រើជាកាដូសម្រាប់ចែកភ្ញៀវ និងអ្នកចូលរួម។
នាងបានថ្លែងថា ពិធីដែលនឹងទទួលភ្ញៀវនៅល្ងាចថ្ងៃទី២៦ ខែមិថុនា នៅកោះពេជ្រនេះ មានការចូលរួមយ៉ាងហោច៧០០នាក់ ដែលភាគច្រើន គឺជាតារាសិល្បៈ។ នាងថា លោក ណាវ៉ារ៉ាត់ យូបាំរ៉ុង អញ្ជើញភ្ញៀវ និងសាច់ញាតិមកពីប្រទេសថៃ មិនច្រើនតុណាស់ណាទេ ប៉ុន្តែមិត្តភ័ក្រ្តរបស់លោក ដែលបានធ្វើការនៅស្រុកខ្មែរ និងបើកជំនួញនៅស្រុកខ្មែរ គឺត្រូវបានអញ្ជើញមក។ នាងថា ពិធីមង្គលការនេះ មានការចំណាយអស់ច្រើន។
បើទោះជានាងបដិសេសធបញ្ចេញតួលេខ ក៏គេឃើញដូចគ្នាថា មិនអន់ជាងពិធីមង្គលការតារាល្បីៗដែលមានប្រាក់កាក់ហូរហែរកន្លងមកប៉ុន្មានទេ ក្នុងនោះសូម្បីតែកាដូជូនភ្ញៀវ ដើម្បីជាការថ្លែងអំណរគុណ ក៏ត្រូវបានសម្រិតសម្រាំងផងដែរ ដោយសារតែនាង និងក្រុមគ្រួសារ ក៏ចង់អរគុណចំពោះបណ្ដាភ្ញៀវទាំងអស់ដែលបានចូលរួមជាភ្ញៀវកិត្តិយស។
នាង ថន លក្ខណា ថា កូនកាបូដែលបានកុម្ម៉ង់មកពីប្រទេសថៃនោះ ថ្វីដ្បិតតែមិនមានតម្លៃខ្ពស់ ប៉ុន្តែក៏ជាវត្ថុអនុស្សាវរីយ៍ ដែលនាងយល់ថា នឹងទុកជាចំណងដៃសម្រាប់អ្នកបានចូលរួមផងដែរ៕
មតិយោបល់