កំពង់ឆ្នាំង៖ភាពវេទនាអត់ឃ្លាននិងកំព្រារបស់កុមារ៣នាក់បងប្អូនដែលម្នាក់ត្រូវពិការជើងដោយសារពស់ចឹកផង ត្រូវបានឪពុកម្តាយ និងបងបង្កើត២នាក់ចាកចេញទៅធ្វើការបាត់ដំណឹង៣ឆ្នាំមកហើយ បានធ្វើអោយអ្នកស្រុកភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស មានការអាណិតអាសូរចំពោះការតស៊ូរស់នៅយ៉ាងលំបាករប ស់កុមារកំព្រាទាំង៣នាក់បងប្អូន ដោយស្នើសុំអំពាវនាវដល់សប្បុរសជនមេត្តាជួយសង្គ្រោះដល់ពួកគេផង។កុមារទាំង៣នាក់ខាងលើនេះរស់នៅក្នុងភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ។ ប្រជាពលរដ្ឋរស់នៅភូមិក្រាំងស្គារបាននិយាយពីប្រវត្តិកុមារកំព្រាទាំង៣នាក់និងក្រុមគ្រួសារគេអោយដឹងថា៖កុមារាទី១ឈ្មោះ សឺ សាន អាយុ១៥ឆ្នាំ សព្វថ្ងៃដើរស៊ីឈ្នួលមើលគោ ក្របីអោយគេយកប្រាក់ចិញ្ចឹមប្អូនៗ កុមារីទី២ឈ្មោះ សឺ…
មតិយោបល់