ព័ត៌មានជាតិ

ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បន្តកើនឡើងកម្ពស់ លើសកម្រិតការប្រកាសអាសន្ន

ស្ទឹងត្រែងៈ យោងតាមផាកហ្វេសប៊ុករបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា គិចមកដល់ម៉ោង ១០ ព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៧៧ម៉ែត្រ ខណៈកម្រិតកម្ពស់ ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ ម៉ែត្រប៉ុណ្ណោះ ។

ពេលនេះ ទឹកទន្លេបានចាប់ផ្តើមលិចចូលតំបន់ទំនាបមួយចំនួន ដែលនៅតាមដងទន្លេជាបណ្តើរៗហើយ៕

មតិយោបល់