កំពង់ចាមៈ នៅវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ មានករណីឆេះរថយន្តមួយគ្រឿង នៅចំណុចវាលវង់យន្តហោះ ដោយភ្លាមនោះ លោកឧត្តមសេនីយ៍ស្នងការខេត្ត បានចាត់លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងផែនបង្ការ និងពន្លត់អគ្គិភ័យខេត្ត បានដឹកនាំកម្លាំងអធិការនគរបាលដ្ឋានស្រុកកំពង់សៀម និងរថយន្តអគ្គីភ័យខេត្ត ចុះពន្លត់ផងដែរ។
រថយន្តរងការខូចខាត ម៉ាក Ford Express ពាក់ស្លាកលេខ ភ្នំពេញ 2Q-3077 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ សួរ ថេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ករណីនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២គ្រឿង ទើបរលត់ជាស្ថាពរ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
មតិយោបល់