ព័ត៌មានជាតិ

តារា​ម៉ូ​ដែល​អ៊ីតាលី បើក​ទ្រូង​គាំទ្រ​ក្លិប Juventus ឈ្នះ Real Madrid យប់​នេះ

​តារា​ម៉ូ​ដែល Laura Cremaschi ដែល​ត្រូវបាន​គេ​ដឹងថា ជា​ស្រី​ស្រស់​អ៊ីតាលី បានធ្វើការ​សង្ឈឹម​យ៉ាង​មុតមាំ​ថា ក្រុម Juventus នឹង​ឈ្នះ​ក្លិប Real ក្នុង​យប់​នេះ​។​
Juventus
​មុន​ការប្រកួត ជាមួយនឹង Real Madrid ក្នុង ព្រឹត្តិការណ៍ Champions League ក្លិប Juventus ទទួលបាន​ការគាំទ្រ​ពី​ស្រី​ស្រស់ Laura Cremaschi ដែល​មានឈ្មោះ ហៅ​ក្រៅ​ថា ត្រី​មឹក​ធំ​អ៊ីតាលី ដោយ​ធ្វើការ​ទស្សន៍ទាយ​លទ្ធផល ការប្រកួត​ដោយ​លក្ខណៈ​ក្តៅ​សាច់ ពោល​គឺ​យក​ដើមទ្រូង​របស់​នាង​ធ្វើការ​ទាយ​គ្រាប់​បាល់​នៅ​យប់​នេះ​។​តាម​របាយការណ៍​បានឲ្យដឹងថា នាង​បាន​ធ្វើការ​ទាយ​ថា Juventus ឈ្នះ ក្លិប Real Madrid ២-១ ខណៈ​ដែល​ចាញ់​ជើង​ទី ១ នៅ Bernabeu ០-២ កាលពី​សប្តាហ៍​កន្លងទៅ ។​

​ក្លិប Juventus ថ្មីៗ​នេះ​ដែរ​បាន​ឈរជើង លំដាប់​ទី ៣ ស្ថិតនៅ​ក្រុម B ដោយ​រក​ពិន្ទុ បាន ២ គ្រាប់​ក្នុង​ចំណោម ៣ ប្រកួត ។​
បញ្ជាក់​ផង​ដែរ​មុនៗ​ស្រី​ស្រស់​រូបនេះ​ក៏​ធ្លាប់បាន ធ្វើការ​ទាយ និង​គាំទ្រ ការប្រកួត ក្លិប Juventus ជាច្រើន​ប្រកួត​ផងដែរ​។ ជាមួយនឹង​ការគាំទ្រ​របស់​ស្រី​ស្រស់ Cremaschi អ្នកគាំទ្រ​ជា​ច្រើន​សង្ឈឹមថា គ្រូបង្វឹក Conte ឈ្នះ​ក្លិប Real Madrid យប់​នេះ​៕​

មតិយោបល់