ព្រះសីហនុៈ កាលពីម៉ោងជិត១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកម៉ូតូមួយគ្រឿង បណ្ដាលស្លាប់បុរសម្នាក់
នៅផ្លូវជាតិលេខ៤នៅចន្លោះគីឡូម៉ែត្រលេខ១៦៩-១៧០ ស្ថិតនៅក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់។
រថយន្ត១គ្រឿង ម៉ាក HILANDER ពាក់ស្លាកលេខ ព្រះសីហនុ 2A-8605 បើកបរដោយឈ្មោះ សុខ ខៃ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅក្រុម២១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានទិសដៅ (ភ្នំពេញទៅព្រះសីហនុ) មកដល់ចំណុចខាងលើ បានបុកប៉ះជាមួយម៉ូតូមួយគ្រឿង ម៉ាកវ៉េវ គ្មានស្លាកលេខ (ទិសដៅស្របគ្នា) បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះហុង ម៉ៅ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់នៅនឹងកន្លែង។
ក្រោយកើតសមត្ថកិច្ច បានចុះធ្វើការវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕
មតិយោបល់