Post News Media ព័ត៌មានជាតិ រន្ធត់ផ្អើលអស...

រន្ធត់ផ្អើលអស់មនុស្សម្នា​ ជនជាតិកូរ៉េម្នាក់ចង.ក សម្លាប់ខ្លួន រហូតទាល់តែសពធុំស្អុយ ទើបមានអ្នកដឹង

ភ្នំពេញ: បុរសជនជាតិកូរ៉េម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ និងតាំងពីពេលណានោះទេ រហូតទាល់តែភាយក្លិនស្អុយ អសោច ធ្វើឲ្យនៅទីនោះទ្រាំស្រូបនឹងក្លិនលែងបាន ក៏នាំគ្នាតាមស្វែងរក ទើបដឹងថា មានមនុស្សចង.កសម្លាប់ខ្លួន នៅក្នុងបន្ទប់បិទជិតជាន់ទី១ ក៏ផ្អើលឆោឡោ។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះល្វែង ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

សពជនរងគ្រោះខាងលើឈ្មោះ JU DOO SOO ភេទប្រុស អាយុ៤៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M514956932 KOR មុខរបរ ក្រុមហ៊ុនរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្នាក់នៅផ្ទះជួល កើតហេតុខាងលើ ។

ប្រភពពីអ្នកជិតខាង បានឲ្យដឹងថា ពួកគេខានឃើញជនរងគ្រោះ ជាច្រើនថ្ងៃ មិនដឹងថា ជនរងគ្រោះទៅណា មកណាទ្បើយ សូម្បីតែជនជាតិកូរ៉េម្នាក់ទៀត ដែលស្នាក់នៅជាមួយ តែនៅជាន់ក្រោម ក៏មិនដឹងដូចគ្នា ទើបគ្មានអ្នកចាប់អារម្មណ៍ រហូតដល់រយ:ពេល២ទៅ៣ថ្ងៃមក ពួកគេមានក្លិនស្អុយ ទ្រាំនឹងការស្រូបក្លិនខស្អុយលែងបាន ទើបអ្នកនៅក្បែរខាង នាំគ្នាតាមស្វែងរក ឡើងដល់ជាន់ទី១ ទ្វារបិទជិត គាស់គន្លឹះបើកទ្វារមើល ទើបដឹងថា ជនជាតិកូរ៉េ ម្នាក់ចង.កសម្លាប់ខ្លួន តែមិនដឹងតាំងពីពេលណាទេដោយសាកសព មានសភាពរលេះរលួយ ហូរទឹករងៃ ធ្លាក់តាមបំពង់លូ ក៏នាំគ្នាផ្អើលឆោឡោ រាយការណ៍ជូនសមត្ថកិច្ច និងអាជ្ញាធរ ចុះទៅពិនិត្យមើល៕

Loading...