ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ ៣គ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល ៥នាក់

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុថ្ងៃព្រហស្បតិ៍​ ០៥កើត​ ខែអាសាឍ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី​២៥ ខែមិថុនា​ ឆ្នាំ២០២០​វេលាម៉ោង០៦.៣០នាទី ។
លើកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិត្រពាំងសុក្រម ឃុំបែកចាន​ ស្រុកអង្គស្នួល ខេត្តកណ្ដាល គីឡូម៉ែត្រ​ ១៩.២០។
សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ បង្ករឡើងដោយរថយន្ត០១គ្រឿង​ម៉ាក​ឡិចស៊ីស​ RX៣០០​ ពណ៌ទឹកមាស​ ពាក់ផ្លាកលេខ​ភ្នំពេញ​២BA-១៨៩៤​ បើកបរ​ដោយឈ្មោះ​ជា​ សារ៉េត​ (ឃាត់ខ្លួននៅអធិការដ្ឋាន)អាយុ៣៤ឆ្នាំ​ ជនជាតិខ្មែរ​ ទីលំនៅភូមិត្រពាំងអញ្ចេាញ៤​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍​សែនជ័យ​ ភ្នំពេញ​ ដែលបើកមកពីកើតទៅលិច​ (ភ្នំពេញ-ព្រះសីហនុ)លុះដល់ចំណុចកើតហេតុខាងលើ​ បានជ្រុលចង្កូតមកឆ្វេង​ ចូលចំណែកផ្លូវយាន្តម្ខាងទៀត​ បុករះម៉ូតូចំនួន០៣គ្រឿង​ ៖
១/ម៉ូតូម៉ាកហុងដា​ ឌ្រីមC១២៥ ​ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ កំពង់ស្ពឺ​ ១M-២៥៦៦ បើកបរដោយឈ្មោះ​គឿន​ បូរីម​ (ស្លាប់នៅកន្លែងកើតហេតុ)ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិខ្មែ​រ ទីលំនៅភូមិធ្លក ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឌុបឈ្មោះ​ អោ​ ឧដែន​ (របួសធ្ងន់)ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ​ ទីលំនៅភូមិតារាជ​ ឃុំកក់​ ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ​។
២/ម៉ូតូម៉ាក​ ហុងដាស្កុបពី​ ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ១FF-៨៧៩៧​ បើកបរដោយឈ្មោះ​ រស់​ វណ្ណដា​ (របួសធ្ងន់)ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ ទីលំនៅភូមិរាំងដេក​ ឃុំគគីធំ​ ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​ ។
៣/ម៉ូតូម៉ាកហុងដា​ ឌ្រីម​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ១CM-៥៧៤៨​ បើកបរដោយឈ្មោះ​ វ៉ាន់​ ពិសី​ (របួសស្រាល​)​ ភេទប្រុស​ អាយុ៤១ឆ្នាំ​ ទីលំនៅភូមិតាកេថ្មី​ សង្កាត់កំបូល​ ខណ្ឌកំបូល​ ភ្នំពេញ​ ឌុបកូន០២នាក់​ ១.ឈ្មោះសុវណ្ណ​ រក្សា​ (របួសស្រាល)​ ភេទស្រី​ អាយុ១៦ឆ្នាំ​ ២.ឈ្មោះសុវណ្ណ​ វីរាជ​ (របួសស្រាល)​ ភេទប្រុស​ អាយុ០៨ឆ្នាំ​ ទីលំនៅរស់នៅជាមួយគ្នា​ ។
ម៉ូតូទាំង០៣គ្រឿង​ បើកមកពីទិសខាងលិចទៅកើត(ព្រះសីហនុ-ភ្នំពេញ​ ក)ក្នងទិសដៅបញ្ច្រាសទិសគ្នា​​ ។

សេក្តីសន្ឋិដ្ឋាន ករណីនេះបណ្តាលមកពី​អ្នកបើកបររថយន្តបើកបរមិនប្រកាន់ស្ដាំ​ ខ្វះការប្រុងប្រយ័ត្ន។ អ្នកបើកបររថយន្ត​ ត្រូវបានកម្លាំងជំនា​ញឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក​ អង្គស្នួល​ ។ ចំពោះសពកម្លាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារ​ យកទៅធ្វើបុណ្យតាមប្រពៃណី​ ។ ចំពោះមធ្យោបាយកម្លាំងជំនាញ​បាន យកមករក្សាទុកនៅអធិការដ្ឋាន​នគបាលស្រុក​ ។

មតិយោបល់