ព័ត៌មានជាតិ

អាជ្ញាធរដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម១គ្រឿង ដើម្បីបូមទឹកជម្លៀសជំនន់ទឹកភ្លៀង

ស្ទឹងត្រែងៈ យោងតាមផេក រដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា អាជ្ញាធរខេត្តស្ទឹងត្រែង បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ដើម្បីបូមរំដោះជំនន់ទឹកភ្លៀងចេញពីក្នុងក្រុងស្ទឹងត្រែង នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៨នេះ។

សូមជម្រាបថា ទន្ទឹមនឹងការគម្រាមកំហែងពីទឹកជំនន់ទន្លេមេគង្គលើ តំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែង ក៏កំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀងផងដែរ ។

គួររំលឹកផងដែរថា នៅយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែកក្កដា ក្រុងស្ទឹងត្រែង មានភ្លៀងធ្លាក់រហូតដល់ ១១២,៥ មម និងបានបង្កឲ្យមានជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងក្រុង៕

មតិយោបល់