ព័ត៌មានជាតិ

សមត្ថកិច្ចបន្តឃាត់យានយន្តដែលបើកបញ្ច្រាស រង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត

ភ្នំពេញៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន០៦ គ្រឿងរួមមាន៖
១- ម៉ូតូចំនួន០៤ គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០១ គ្រឿង
៣- រថយន្ត ០១ គ្រឿង

បច្ចុប្បន្នម៉ូតូនិងរថយន្តដែលឃាត់បានខាងលើ ត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់