Post News Media ព័ត៌មានជាតិ យុវជនម្នាក់ ត...

យុវជនម្នាក់ ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់មួយរំពេចនៅផ្លូវជាតិលេខ១

ព្រៃវែង: កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៧៥-៧៦ ភូមិក្រសាជេត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1I-9450 បើកដោយឈ្មោះ ស៊ាន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ពីកើតមកលិច លុះមកដល់កន្លែងកើតហេតុ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកស្លាប់ហើយបើកគេចខ្លួនបាត់ស្រមោលតែម្តង។

បន្ទាប់ពីកើតហេតុរួចហើយនោះ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕