ភ្នំពេញៈ ក្រុមយុវចោរប្រុសស្រី៣នាក់ ត្រូវបាន លោកព្រះរាជអាជ្ញារង ខាំ សុផារី សម្រេចដោះលែង ឲ្យបានវិលត្រលប់ទៅផ្ទះវិញ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពី លោកព្រះរាជអាជ្ញារងរូបនេះ រកមិនឃើញពីកំហុស នេះបើយោងតាមប្រភពពីនគរបាលខណ្ឌចំការមន។
សូមជម្រាបជូនថា ក្រុមចោរប្រុសស្រី វ័យក្មេងៗ ដែលជាអ្នកប្រើប្រាស់គ្រឿងញៀនផងនោះ ត្រូវបាន សមត្ថកិច្ចខណ្ឌចំការមន បញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធរឿង លួចម៉ូតូ។
បើយោងតាមសមត្ថកិច្ច ជនសង្ស័យទាំង ០៣នាក់៖
-ទី១ឈ្មោះ លី ដាណែត ហៅ នាថ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ ចោរ (មានផ្ទុកសារធាតុញៀន) ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-ទី២ឈ្មោះ ស៊ី សុភ័ក្រនិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ចោរ (មានផ្ទុកសារធាតុញៀន) ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-និងទី៣ឈ្មោះ ព្រីង ពិន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ចោរ (មានផ្ទុកសារធាតុញៀន) ទីលំនៅទីលំនៅផ្ទះលេខ ៨៤ ផ្លូវជាតិលេខ ៣ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សមត្ថកិច្ចខណ្ឌចំការមន បានឃាត់ខ្លួន ក្រុមជនសង្ស័យកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់ អប្សរាមង្គល២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បន្ទាប់ពីពួកគេបានលួយម៉ូតូមួយគ្រឿងម៉ាក BERT ព័ណ៌ក្រហម នៅចំណុចក្រោយមន្ទីរពេទ្យរុស្ស៊ី ផ្លូវ៤៣០ ក្រុម២០ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕
មតិយោបល់