ព័ត៌មានជាតិ

ថ្ងៃនេះ ផ្ដាច់ភ្លើងពីខេត្តត្បូងឃ្មុំ ដល់ក្រចេះ ពេញមួយព្រឹក

ភ្នំពេញៈ តាមការជូនដំណឹង នៅថ្ងៃទី៣០ ខែកក្កដានេះ អគ្គិសនីកំពង់ចាម នឹងផ្ដាច់ភ្លើងចាប់ពីម៉ោង៨៖០០នាទី រហូតដល់ម៉ោង១១៖០០នាទីព្រឹក ចាប់ពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកស្នួល ខេត្តក្រចេះ។ ការផ្ដាច់ភ្លើងបណ្ដោះអាសន្ននេះ គឺដើម្បីអូសខ្សែបណ្ដាញបញ្ជូនរង២២គីឡូវ៉ុលថ្មី (ដំឡើងត្រង់ស្វូរម៉ាទ័រ 1000KVA និងកាប់សម្អាតមែកឈើ)។

សេចក្ដីជូនដំណឹងរបស់អគ្គិសនីកំពង់ចាម ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះ បន្តឲ្យដឹងថា អង្គភាពមួយនេះ នឹងផ្ដាច់ភ្លើងនៅតាមតំបន់ភ្លើង ទី១ នៅក្នុងតំបន់ដែនអាជ្ញាប័ណ្ណសេវាករ ស៊ាន ស៊ីផាន ស្ថិតនៅភូមិក្ដុល ឃុំទន្លូង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទី២ នៅប៉ុស្ដិ៍ P01A អគ្គិសនីក្រចេះ សាខាស្នួល ស្រុកស្នួល ខេត្តក្រចេះ។

បញ្ជាក់ អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ទៅតាមស្ថានការណ៍ជាក់ស្ដែងនៅពេលការងារបញ្ចប់៕

13882289_1772497852962635_3388672733080402160_n

មតិយោបល់