ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចណ៍ ស្លាប់បុរស២នាក់ នៅសៀមរាប!..

សៀមរាប: កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរស២នាក់ស្លាប់ នៅផ្លូវជាតិលេខ៦ ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី០៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប1D 27 49 ជិះដោយឈ្មោះ ណាត ភា ហៅឌៀប ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងអ្នករួមដំណើរឈ្មោះ ហ៊ាន វ៉ាន់នេត ហៅ ដូង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិជាមួយគ្នា។

ចំណែកឯរថយន្តម៉ាកKai ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 3A 16 81 អ្នកបើកបរដោយឈ្មោះមិនស្គាល់អត្ដសញ្ញាណរត់គេចខ្លួនបាត់៕

មតិយោបល់