ព័ត៌មានជាតិ

រថយន្តក្រុងក្រុមហ៊ុន រិទ្ធមុន្នី គេចពីរថយន្តដឹកដំឡូង រេចង្កូតធ្លាក់ផ្លូវរបួសមនុស្ស៧នាក់!

សៀមរាប: កាលពីវេលាម៉ោង១២និង១៥នាទីយប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តក្រុងរបស់ក្រុមហ៊ុនរិទ្ធមុន្នី បានគេចពីរថយន្តដឹកដំឡូងរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្ស៧នាក់រងរបួសធ្ងន់និងស្រាល នៅលើផ្លូវជាតិលេខ ៦ត្រង់ចំណុចភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

សូមបញ្ជាក់ថា រថយន្ត ក្រុងក្រុមហ៊ុន រិទ្ធមុន្នី ពាក់ស្លាកលេខ ភ្នំពេញ 3C-6855 ដឹកអ្នកដំណើរចេញពីសៀមរាបទៅភ្នំពេញ មានអ្នកដំណើរ៣៦នាក់ ដល់ចំណុចកើតហេតុ ក៏បានគេចរថយន្តដឹកដំឡូងរេចង្កូតធ្លាក់ផ្លូវទៅខាងត្បូង បណ្តាលឲ្យរងរបួសមនុស្ស៧នាក់ ក្នុងនោះមានស្រី៣នាក់ តែមានបុរស២នាក់ របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ៕

មតិយោបល់