កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់របួសធ្ងន់និងស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចំណុចផ្លូវបំបែកជាបួន (ផ្លូវវាងក្រុងស្ទឹងសែន) ភូមិព្រៃតាហ៊ូ សង្កាត់ព្រែតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង រវាងរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2B-4707 (បើកបរឆ្លងកាត់ផ្លូវពីលិចទៅកើត) ដោយឈ្មោះ អៀង ម៉ារ៉ូ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជា អាជីវករ រស់នៅភូមិទំនប់៩៥ ឃុំប៉ាលហាល ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងរួមដំណើរជាមួយឈ្មោះ ហួត ចន្ថា ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធ ខណៈនោះស្រាប់តែត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-1499 ដឹកស្រូវ បើកបរផ្លូវត្រង់ពីត្បូងទៅជើងបុកពេញទំហឹង បណ្តាលឲ្យស្ត្រីជាប្រពន្ធរបស់អ្នកបើករថយន្តតាកូម៉ារងរបួសធ្ងន់តែម្តងត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ៕
មតិយោបល់