តាកែវៈ កាលពីវេលាម៉ោង១២ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ក្នុងស្រែ ខណៈដែលយកឧបករណ៍ឆក់ត្រីទៅដោតភ្លើងនៅផ្ទះរបស់បងបង្កើត នៅចំណុចវាលស្រែ ភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
សពជនរងគ្រោះមានឈ្មោះ ញ៉ែម ឡៃ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានមុខរបរកសិករ។
មុនពេលកើតហេតុជនរងគ្រោះបានយកឧបករណ៍ឆក់ត្រីពីផ្ទះរបស់ខ្លួន ទៅដោតភ្លើងនៅផ្ទះឈ្មោះ ញ៉ែម រុំ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិជាមួយគ្នា (ត្រូវជាបងបង្កើត) ដើម្បីឆក់ត្រីនៅវាលស្រែក្បែផ្ទះ ហើយក៏ឆក់ស្លាប់នៅក្នុងស្រែតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវ ពិនិត្យសាកសពបានសន្និដ្ឋានថា ជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់