ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ ពន្លះZoomer-X ប្តីប្រពន្ធ២នាក់របួសធ្ងន់ ចំណែករថយន្តក្រឡាប់ផ្ងារជើង

កំពង់ស្ពឺ: កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានបុកជាមួយម៉ូតូ Zoomer-X បណ្តាលឲ្យក្រឡាប់រថយន្តផ្ងារជើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៩៦.៩៧ ភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ កណ្តាល 2B-9828 បើកបរមកពីទិសខាងលិច ទៅទិសខាងកើត មកដល់ចំណុចខាងលើបានបុកម៉ូតូ១គ្រឿងម៉ាកZoomer-X ពណ៌ក្រហម លាយស ពាក់ស្លាកលេខ កំពង់ស្ពឺ 1H.8209 បើកបរមកពីទិសខាងកើត ទៅទិសខាងលិច បើកបរដោយ ឈ្មោះ ច្រឹង សុភក្រ័ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិស្រល់ ឃុំត្រែងត្រយឹង និងអ្នកជិះពីក្រោយ ត្រូវជាប្រពន្ធ ឈ្មោះយន្ត័ លីនដា អាយុ២៩ឆ្នាំ បណ្ដាលអ្នកទាំង២ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះអង្គភាពប្រឆាំងភារកម្មដឹកយកទៅមន្ទីរពេទ្យនៅភ្នំពេញ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តពេលបុករួចបានចុះរត់គេចខ្លួនបាត់។ ចំពោះរថយន្ត និងម៉ូតូ ខូចខាតស្រាល ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់