ព័ត៌មានជាតិ

រថយន្តដឹកស៊ីទែនហ្គាស់ LPG បុកដើមឈើ រងការខូចខាតកំណាត់មុខយ៉ាងដំណំ

ភ្នំពេញ: រថយន្តដឹកស៊ីទែនហ្គាស់យីហោ LPG បានរេចង្កូតឡើងទ្រូងផ្លូវ ទៅបុកដើមឈើមួយដើម របើកសំបករថយន្ត រងការខូចខាតកំណាត់មុខយ៉ាងដំណំ ចំណែកតៃកុងរងរបួសស្រាលប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវឈ្នះឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

តាមប្រភពពត៌មានពីកន្លែងកើត បានឲ្យដឹងថា រថយន្តដឹកស៊ីទនហ្គាស់ខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 3B- 8758 បានបើកបរតាមបណ្តោយផ្លូវឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតឡើងសួនច្បារទ្រូងផ្លូវ ទៅបុកដើមឈើមួយដើម បណ្ដាលឲ្យរថយន្តរងការខូចខាតកំណាត់មុខយ៉ាងដំណំ។
និងអ្នកបើករបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងសមត្ថកិច្ចជំនាញ ដឹកយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំភាគីខាងរថយន្ត ចូលដោះស្រាយពេលក្រោយ៕

មតិយោបល់