ព័ត៌មានជាតិ

ភ្ញាក់ឲ្យព្រើត ខណៈប្រទះឃើញបុរសម្នាក់ ចង.កសម្លាប់ខ្លួននៅដើមស្វាយ

ពោធិ៍សាត់: កាលពីវេលាម៉ោង ១២ និង ៣០នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ មានករណីបង្កការភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន និងខ្សែអង្រឹង នៅដើមស្វាយ ខាងជើងឈាងខាងលិចផ្ទះ ចម្ងាយប្រហែល ៣០ ម៉ែត្រ ស្ថិតនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ឆោម ហេង អាយុ ៤៣ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិ ឃុំកើតហេតុខាងលើ (ស្លាប់) និងមានប្រពន្ធឈ្មោះ ឈុក រដ្ឋា អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) មានកូនចំនួន៤ នាក់ (ស្រីម្នាក់)។

តាមការបំភ្លឺរបស់ឈ្មោះ អ៊ូ ឃន អាយុ៨១ ឆ្នាំ ភេទស្រី ជនជាតិខ្មែរ (ត្រូវជាអ៊ុំបង្កើត) នៃសាកសពជនរងគ្រោះ បានប្រាប់ឲ្យដឹងថា៖
ក្មួយរបស់គាត់ មានជំងឺប្រចាំកាយ (សរសៃប្រាសាទ) តាំងពីមកពីរកស៊ីនៅប្រទេសថៃ ។ ចំណែកប្រពន្ធជនរងគ្រោះវិញ ត្រូវបានជនរងគ្រោះ
វាយនឹងអង្រែបុកគ្រឿង បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៣ មកម្ល៉េះ។ ដោយជនរងគ្រោះ ត្រូវបាន
ផ្តន្ទាទោស ដាក់ពន្ធនាគាររយ:ពេល (៤ ឆ្នាំ)។

ទើបតែចេញពីពន្ធនាគារចុងឆ្នាំ ២០១៧ នេះ ជនរងគ្រោះ បានប៉ងធ្វើអត្តឃាតខ្លួនឯង ពីរ ទៅបីដងរួចមកហើយ តែត្រូវបានអ្នកស្រុកឃើញ ហើយជួយទាន់ តែលើកចុងក្រោយនេះ ជនរងគ្រោះបានធ្វើអត្តឃាតបានសម្រេច ដោយពុំមានអ្នកណាបានដឹងទ្បើយ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុជនរងគ្រោះ មានជំងឺសរសៃប្រាសាទ។

ក្រោយការពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់