ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីឆបោករំលោភលើទំនុកចិត្ត

កោះកុងៈ កាលពីវេលាម៉ោង ៤ នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញអធិការដ្ឋាននគរបាល ក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពីបទ ឆបោករំលោភលើទំនុកចិត្ត។

ជនសង្ស័យឈ្មោះ កាំង អៀវហួត (ហៅ លីម) ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅអូបែកក្អម សង្កាត់ទឹកល្អក ឫស្សីកែវ រាជធានីភ្នំពេញ មុខរប មិនពិតប្រាកដ បានខ្ចីម៉ូតូជនរងគ្រោះ ឈ្មោះ វន ផានិត ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ យកទៅបញ្ចាំយកលុយលេងល្បែង ហើយត្រូវបានម្ចាស់ម៉ូតូ ប្តឹងឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនបន្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់