ព័ត៌មានជាតិ

ខឹងប្រពន្ធរត់ចោល ដុតផ្ទះខ្លួនឯងចោលឆេះខ្ទេច!..

កំពង់ស្ពឺៈ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ខឹងប្រពន្ធរត់ចោល ដុតផ្ទះខ្លួនឯងចោល នៅភូមិ អូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បុរសជាម្ចាស់ផ្ទះមានឈ្មោះ តុប លាភ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិកើតហេតុ។ ការខូចខាតឆេះផ្ទះអស់ចំនួន១ខ្នង ទំហំ៥មX៦ម៕

មតិយោបល់