ព័ត៌មានជាតិ

រថយន្តបែនដឹកដីបុកម៉ូតូ បណ្ដាលឲ្យបុរស ២នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់

កណ្ដាល: (ព័ត៌មានបឋម) នាវេលាម៉ោងប្រហែល ២រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកដីបុកម៉ូតូ បណ្ដាលឲ្យបុរស ២នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី និងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ ប្រគល់សពជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់