ភ្នំពេញៈ បុរសម្នាក់ អាយុទើប៣៤ឆ្នាំ មានប្រពន្ធ មានទាំងកូនរហូតដល់៤នាក់ទៅហើយ តែការរស់នៅក្នុងសង្គមគ្រួសារ ហាក់បីដូចជាពុំសូវចុះសម្រុងគ្នា ភាគីខាងប្រពន្ធចង់ផ្លាស់ប្តូរស្ថានភាពជីវភាពគ្រួសារ ខណៈដែលកូនកាន់តែច្រើន សម្រួលដោះបន្ទុក ពីស្រែចំការ មករកការងាររោងចក្រធ្វើនឹងគេ ឯប្តីមិនសូវត្រូវ ជានាជាមួយប្រពន្ធ តែមិនហ៊ានឲ្យបែកខ្លាតឆ្ងាយ មកតាមជាមួយដែរ ស្នាក់នៅបន្ទប់ជួលលេខ៧ដេ ក្នុងភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ទើបបាន៤ថ្ងៃ សង្ស័យកើតរោគប្រចណ្ឌ ប្តីចងកសម្លាប់ខ្លួនស្លាប់បាត់ ទុកឲ្យប្រពន្ធក្លាយជាស្រ្តីម៉េម៉ាយ កូន៤នាក់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលខាងលើ ។
បុរសខាងលើឈ្មោះ វ៉េង សារ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ រកការងារមិនទាន់បានធ្វើ មានស្រុកកំណើត នៅភូមិកណ្ដាល ឃុំសែនជ័យ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកប្រពន្ធមានឈ្មោះ ស៊ុ សុធា អាយុ២៩ឆ្នាំ សុំការងារបានធ្វើហើយ តែមិនទាន់ដល់ថ្ងៃចូល មានស្រុកកំណើត ភូមិច្រេស ឃុំជើងរាស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។
តាមការបំភ្លឺពីភាគីខាងប្រពន្ធ បានឲ្យដឹងថា ពួកគាត់បានរៀបការតាំងពីឆ្នាំ២០០៧មកម្ល៉េះ មានកូន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្នុងបន្ទុកគ្រួសារហើយនៅមុនពេលកើតហេតុ ប្តីបានរករឿងឈ្លោះជាមួយនាងប្រហែលជាប្រចណ្ឌពេលនោះនាងបានប្រាប់គាត់ថាបើនៅរករឿងខ្ញុំបែបនេះទៅផ្ទះហើយប្តីក៏ប្រាប់ថាបើអញ្ចឹងខ្ញុំឈប់រករឿងឈ្លោះឯងហើយកុំទៅអី។ នាងតបថាឯងនិយាយអោយរួចតែពីមាត់ទេ ភ្លាមនោះនាងដើរចេញទៅរកម៉ូតូឌុបនៅក្បែរនោះតែមិនមានម៉ូតូឌុបទេ នាងក៏ដើរមកបន្ទប់ជួលវិញស្រាប់តែឃើញទ្វារបន្ទប់ត្រូវបិទ នាងបានច្រានទ្វារតែមិនរួចក៏បើកបង្អួចបានឃើញខ្សែភ្លើងពណ៌ខ្មៅធ្លាក់ចេញពីក្នុងដំបូលផ្ទះប្រក់ស័ង្កសី។ បន្ទាប់មកនាងបានទៅហៅឈ្មោះថេត សុខឡេង ភេទប្រុស ដែលជួលបន្ទប់នៅជិតគ្នា ដើម្បីមកជួយមើលគាត់បានលូកដៃតាមបង្អួចឆ្កឹះមេសោដែលស្ពក់ចេញរួចគាត់បានចូលទៅក្នុងបន្ទប់ហើយប្រាប់នាងថា«ប្តីបងឯងចងកក្នុងបន្ទប់ទឹកស្លាប់បាត់ហើយ» រួចគាត់ក៏មកក្រៅបន្ទប់វិញចំណែកនាងក៏ដើរចេញមកខាងមុខបន្ទប់ដែរ។
សាកសពបុរសខាងលើ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចឃើញថាពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕
https://www.youtube.com/watch?v=a3f4Ek5d2W4
មតិយោបល់