កត្តាអាយុ ភាពធាត់ កង្វះសកម្មភាពរាងកាយ ការទទួលទានជាតិអាល់កុល របបអាហារមានជាតិខ្លាញ់ច្រើន ការទទួលទានអំបិលច្រើន ភាពតានតឹង និងការជក់បារី សុទ្ធតែជាកត្តាដែលនាំឲ្យកើតជំងឺសម្ពាធឈាមឡើងខ្ពស់។
ជំងឺសម្ពាធឈាមឡើងខ្ពស់ អាចដាក់សម្ពាធខ្លាំងទៅលើសរសៃឈាម ខូចសរសៃឈាម ហើយបង្កគ្រោះថ្នាក់ដល់បេះដូង។ លើសពីនេះ បុរសៗអាចជួបបញ្ហាងាប់លិង្គ ឬកាត់បន្ថយលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ ដែលធ្វើពួកគេមិនអាចឈានដល់ចំណុចកំពូល។
ទោះជាយ៉ាងណាការស្រាវជ្រាវមួយបានរកឃើញថា ការរួមភេទ អាចជួយទប់ស្តាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់បាន។ នេះក៏ដោយសារតែ សកម្មភាពរួមភេទ អាចជំរុញដល់ការបញ្ចេញអ័រម៉ូន មួយចំនួន ដែលអាចជួយកាត់បន្ថយភាពតានតឹង និងសម្ពាធឈាមថយចុះ។
ទោះជាការរួមភេទ គឺជាវិធីមួយដែលអាចទប់ស្តាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ក៏ដោយ ប៉ុន្តែអ្នកត្រូវកែប្រែរបបអាហារ និងធ្វើលំហាត់ប្រាណជាប្រចាំផងដែរ៕
ដកស្រង់ពី៖ thehealthsite
មតិយោបល់